(ភ្នំពេញ)៖ នៅក្នុងកម្មវិធីនោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពនឹងការពារដាច់ខាតមិនឱ្យមានបដិវត្តពណ៌កើតមានឡើងនៅក្នុងប្រទេសកម្ពុជាឡើយ។
ដោយឡែកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា កងអង្គរក្សនឹង ការពារដាច់ខាតនូវ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឱ្យមានសុខសន្តិភាព និងសុវត្ថិភាព ហើយប្រឆាំងដាច់ខាតចំពោះជនទាំងឡាយដែលចង់ បង្កចលាចលអុកឡុកប្រទេសកម្ពុជា៕