(សៀមរាប)៖ លោករដ្ឋមន្ត្រី សុខ សូកេន បានដាក់ចេញនូវយុទ្ធសាស្រ្ត បង្កើន៥ និងអភិវឌ្ឍន៍៣ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ផែនការយុទ្ធសាស្រ្តនេះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ គោលដៅយុទ្ធសាស្ត្រចំនួន៣ ត្រូវបានកំណត់ រួមមាន៖ ១,ភាពប្រកួតប្រជែងទេសចរណ៍ ២,ចីរភាពទេសចរណ៍ និង៣,បរិយាបន្នទេសចរណ៍ ហើយគោលដៅយុទ្ធសាស្ត្រទាំង៣នេះ មានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា បង្កើន៥-BUILD ព្រមទាំងមានការងារគាំទ្រជាអាទិភាពចំនួន៣ ហៅកាត់ថា អភិវឌ្ឍ៣-3Ds។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសទាំងស្រុង រវាងលោករដ្ឋមន្រ្តី សុខ សូកេន ជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅខាងមុខប្រសាទអង្គរវត្តដូចតទៅ៖