(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា FreshTalk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា សម្រាប់វិស័យអចលនទ្រព្យនៅពេលនេះ ការទិញដី ឬផ្ទះ ក្នុងគោលដៅលក់បន្ត ហាក់ពុំទាន់មាននិន្នាការល្អប្រសើរនៅឡើយទេ ដោយលោកសង្កេតឃើញថា មានការប្រែប្រួលតិចតួចបំផុត ប៉ុន្តែបើពិនិត្យមើលវិស័យខុនដូវិញ ហាក់ដូចជាមានដំណើរការបន្តិចបន្តួចឡើងវិញដែរ ដោយសារតែជនបរទេសគាត់បានចាប់ផ្តើមចូលមកកម្ពុជាឡើងវិញ។

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖