(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៤៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២៣នាក់
* ⁠ករណីប្រេីប្រាស់៧ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន៦នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៩៧៨ករណី ឃាត់ខ្លួន៤៧៧៥នាក់ (ស្រី៣៦៧នាក់)៕