(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋជិត១០០០នាក់ ក្នុងខណ្ឌទួលគោក។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
អភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្រុមគ្រួពេទ្យទាំងអស់នេះ គឺមានមកពីមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យលោកសង្ឃ មន្ទីរពេទ្យក្រុង និងសហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាលផងដែរ៕