(ព្រះសីហនុ)៖ គិតត្រឹមម៉ោង១១៖១០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់កន្ត្រាក់ម្តងៗ និងទឹករលកយោលកម្រិតបង្គួរ សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់កន្ត្រាក់ម្តងៗ និងទឹករលកយោលកម្រិតបង្គួរ នៅឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកមធ្យម»៕