(ភ្នំពេញ)៖ នាយប់ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះទប់ស្កាត់ពន្លត់អគ្គិភ័យមួយកន្លែងស្ថិតនៅភូមិ៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល អគ្គិភ័យបានឆេះខូចខាតផ្ទះឈើមួយខ្នង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ក្នុងករណីឆេះខាងលើនេះបានប្រើប្រាស់ឡានទឹកអស់ចំនួន១១គ្រឿង និងបានរលត់ទាំងស្រុងនៅវេលាម៉ោង ២២:៣០នាទី នាថ្ងៃ ខែដដែល។

ទន្ទឹមនឹងនោះលោកអភិបាលខណ្ឌដូនពេញ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជួយសង្គ្រោះបឋមដល់គ្រួសាររងគ្រោះដោយករណីអគ្គីភ័យនេះ។

អំណោយផ្តល់ជូនរួមមាន៖ ឃីតមួយកញ្ចប់ ( មុង,ភួយ, កន្ទេល,ខ្នើយ,ក្រមា) ទឹកបរិសុទ្ធចំនួន៥កេស និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕