(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានកិត្តិយសអនុសាខា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមុិញ សម្រាប់បម្រើក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
នាឱកាសនោះ ព្រះគ្រូវិរិយានុ័រក្ខធម្មព្រះចៅអធិការវត្ត បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ជាការឆ្លេីយតប លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឱ្យចំគោលដៅជួយឱ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម។
ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖ អង្ករ១០បាវ ស្មេីនឹង ៥០០គីឡូក្រាម មី៥០កេសតូច ទឹកសុទ្ធ៣០កេស ភេសជ្ជៈ២០កេស ទឹកដោះគោ៥០កំប៉ុង ទឹកត្រី១០យួរ ទឹកសុីអុីវ១០យួរ ស្ករស៥០គីឡូក្រាម សម្ភារៈប្រេីប្រាស់១០សម្រាប់ និងថវិកាចំនួន២លានរៀល៕