(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ដែលបានពាក់ស្បែកជើងចូលព្រះវិហារ ពេលកំពុងបំពេញការងារត្រួតពិនិត្យទីតាំងត្រៀមសម្ពោធឆ្លងសមិទ្ធផល។

តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ បានបង្ហាញនូវការសោកស្ដាយជាខ្លាំងចំពោះកំហុសអចេទនារបស់លោក និងសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។

លោកសន្យានឹងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀត ឡើយ ក្នុងនោះដែរ ក៏នឹងខិតខំប្រតិបត្តិទៅតាមធម៌វិន័យ គន្លង ព្រះពុទ្ធសាសនាឲ្យបានល្អ។

ខាងក្រោមនេះ ជាវីដេអូសុំទោសជាសាធារណៈ៖