(ភ្នំពេញ)៖ លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP និង ACE និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ទទួលបានពានរង្វាន់ «អ្នកដឹកនាំឆ្នើម និងមានស្នាដៃតែមួយគត់» ពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំនៃអាហារូបករណ៍អូស្ត្រាលី។
ពានរង្វាន់ប្រកបដោយកិត្តិយសនេះ ត្រូវបានប្រគល់ជូនដោយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ពានរង្វាន់ខាងលើនេះ ជាការទទួលស្គាល់ចំពោះស្នាដៃប្រកបដោយលទ្ធផលល្អប្រសើររបស់លោក ម៉ៅ ស្រេង លើការដឹកនាំស្ថាប័នអប់រំ IDP និង ACE ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។
សូមបញ្ជាក់ថា ក្រៅពីពានរង្វាន់ខាងលើនេះ លោក ម៉ៅ ស្រេង ក៏ធ្លាប់ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើម និងឈានមុខជាច្រើនទៀត ដូចជា PIEoneer Award ពីចក្រភពអង់គ្លេស ៣ឆ្នាំជាប់គ្នា៕