(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់១២នាក់ និងរងរបួសស្រាល៤នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្តធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍រួមមានល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់ ៣នាក់ ) ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,០០៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,១១៣គ្រឿង និងពិន័យសរុប ចំនួន ១,៨៩៥គ្រឿង ៕