(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ​កណ្តាល​ទី១ ខណ្ឌដូនពេញ បានស្រាវជ្រាវឈានដល់បង្ក្រាបជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់) ពាក់ព័ន្ធនឹងករណីឆក់កាបូបស្ពាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅលើសួន​ច្បារ​មាត់ទន្លេ​ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា វត្ថុតាងបាត់បង់រួមមាន៖ Ipad ពណ៌ ប្រផេះ, Asus 2cn Book ពណ៌ខ្មៅ, Air Pop black, Quest 3white។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕