នាយករដ្ឋមន្រ្តីកម្ពុជា ប្តេជ្ញាខិតខំចូលរួមចំណែក ដើម្បីជោគជ័យ នៃគ្រួសារអាស៊ាន
04-09-2016 09:20
(ភ្នំពេញ)៖ នៅទី៥ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសមាជិក សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្តេជ្ញាថានឹងខិតខំចូលរួមចំណែកដើម្បី ភាពជោគជ័យនៃគ្រួសារអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook នៅព្រឹកនេះថា «កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងខិតខំចូលរួមចំណែក ដើម្បីជោគជ័យនៃគ្រួសារអាស៊ាន អាស៊ានបូក៣ អាស៊ាន បូក១ និងអាស៊ីបូពា៍»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០១៦ ដោយមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើក នៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័តិនៅក្នុងអង្គប្រជុំនេះ៕