(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់ ១០ករណី ឃាត់មនុស្ស១៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៣នាក់ និង មុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន(ice) ១៣.៩១ក្រាម និង២០កញ្ចប់តូច និងមេតំហ្វេតាមីន(wy) ៥គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, កណ្ដាល បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្រា្កប ១ករណីឃាត់ខ្លួនម្នាក់, បន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន២នាក់, កំពង់ស្ពឺ បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, ក្រចេះបង្រា្កប១ករណីឃាត់ខ្លួន៣នាក់, បាត់ដំបង បង្រា្កប១ករណី ឃាត់ខ្លួន២នាក់ និងត្បូងឃ្មុំ បង្រា្កប១ករណីឃាត់ខ្លួន៤នាក់៕