(ភ្នំពេញ)៖ ការឆបោកប្រជាពលរដ្ឋតាមរយៈការអូសទាញទៅបណ្តាក់ទុន ឬវិនិយោគមិនច្បាស់លាស់ បានកើតឡើងច្រើនករណីហើយនៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាពសេដ្ឋកិច្ចកំពុងជួបការលំបាក។ ដើម្បីចូលរួមក្នុងការវិនិយោគនេះ ពលរដ្ឋខ្លះបានបញ្ចាំប្លង់ដី ឬផ្ទះយកលុយឱ្យក្រុមហ៊ុន ព្រោះតែសង្ឃឹមថា នឹងទទួលបានការប្រាក់ខ្ពស់តាមអ្វីដែលក្រុមហ៊ុនសន្យា ប៉ុន្តែជាក់ស្តែងការផ្តល់ការប្រាក់របៀបនេះបានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រុមហ៊ុនក៏ដួលរលំតែម្តង។ ដូច្នេះ តើពលរដ្ឋគួរមានការប្រុងប្រយ័ត្នដូចម្តេច ដើម្បីកុំឱ្យរងគ្រោះដោយការអូសទាញទៅវិនិយោគមិនត្រឹមត្រូវនេះ?»

សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk ជាមួយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ៕