​(ភ្នំពេញ)៖ ក្រុម «អប្សរា២៥ដួង» ដែលតំណាងឱ្យយុវតីគំរូឆ្នើមក្នុងវិស័យសិល្បៈវប្បធម៌ទាំង២៥ខេត្តនិងរាជធានី គ្រោងនឹងបញ្ចេញស្នាដៃរបាំសហសម័យមួយរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមអបអរសាទរឆ្នាំរោងឆស័កពុទ្ធ សករាជ២៥៦៧។

ស្ថាបនិក «អប្សរា២៥ដួង» កញ្ញា ថៅពេជ្រអម្រិត ដែលជាប្រធានក្លឹបសិល្បៈ និងផ្ទាំងទស្សនីយ ភាពមេគង្គនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានថ្លែងនៅថ្ងៃទី១៦មីនាថា ស្នាដៃច្នៃជារបាំ សហសម័យដែលត្រៀមរៀបចំធ្វើនៅមុនបុណ្យចូលឆ្នាំរោងនៃឆ្នាំនាគរាជជិតមកដល់នេះ គឺរបាំ «នាគក្នុងដួងចិត្តខ្មែរ» ដែលរបាំនេះ គឺជារបាំបុរាណខ្មែរដែលជាប់ជាជ័យលាភីស្នាដៃ ឆ្នើមថ្នាក់លេខ៣ពាន រង្វាន់សម្តេចតេជោហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំង ប្រទេស អបអរទិវាវប្ប ធម៌ជាតិ៣មីនាលើកទី ១៨កាលពីឆ្នាំ២០១៦។

កញ្ញា ថៅពេជ្រអម្រិត បានថ្លែងថា «ក្រុមសិល្បៈអប្សរា២៥ដួង» បានសម្រេចយកស្នាដៃរបាំ បុរាណនេះមកតម្លើងជាស្នាដៃថ្មី ឱ្យកាន់តែមានភាពខ្ពស់និងធ្វើបច្ចុប្បន្នភាព Update បន្ថែម ទៀតពីទម្រង់របាំបុរាណខ្មែរ មកជាទម្រង់បែបរបាំសហសម័យខ្មែរដើម្បីផ្សព្វផ្សាយដល់មហា ជនជាមួយរសជាតិបែបទំនើបកម្មថ្មីប្រកបដោយភាពទាក់ទាញខ្ពស់»

របាំ «នាគក្នុងដួងចិត្តខ្មែរ» គឺរបាំ ដែលផ្តោតលើភាពបម្លាស់ទីរេរាំនៃសត្វនាគ, ការបែងក្រឡា ជាក្បាច់សត្វនាគធ្វើដំណើរ ប៉ុន្តែការច្នៃរបាំបុរាណនេះ ឱ្យក្លាយជារបាំសហសម័យ គេនឹងត្រូវ ការ កែសម្រួលខ្លឹមសារតិចតួចទៅតាមវគ្គនីមួយៗនិងតាមទំនុកច្រៀងនិងក្បាច់រាំប៉ុន្តែ នៅតែ រក្សាភាពដើមនៃដំណើររបស់សត្វនាគនៃនិមិត្តរូបឆ្នាំរោងនៃប្រពៃណីជាតិខ្មែរមិនប្រែប្រួល ឡើយ។

របាំ «នាគក្នុងដួងចិត្តខ្មែរ» ក្នុងទម្រង់របាំសហសម័យ នឹងត្រៀមថតនៅតាមតំបន់ប្រាសាទ បុរាណខ្មែរនិងតាមឆ្នេរសមុទ្ទ ដែលនឹងបង្ហាញភាពរស់រវើកពិតនៃដួងព្រលឹងសត្វនាគជាមួយ ក្តីរំពឹងថាភាពច្នៃប្រឌិតនេះ នឹងផ្តល់នូវចំណាប់អារម្មណ៍ថ្មីប្លែកនិងក្លាយជាវប្បធម៌អភិរក្សថ្មី មួយទៀតនៃស្នាដៃរបាំខ្មែរ។

កញ្ញា ថៅពេជ្រអម្រិត បានថ្លែងបញ្ជាក់ទៀតថារបាំច្នៃមកទម្រង់ជាសហសម័យនេះ នឹងរំពឹង «ជួយលើកតម្កើងកិត្យានុភាពវប្បធម៌ខ្មែរដែលគេល្បីស្គាល់រន្ទឺថាជានគរនាគរាជ, ជាពូជនាគ រាជ និងជាពូជសាងអង្គរ តាមរយៈការថតផ្សព្វផ្សាយឱ្យឃើញពីទិដ្ឋភាពដ៏អស្ចារ្យនៃតំបន់ ទេសចរណ៍និងតំបន់វប្បធម៌សំខាន់ៗក្នុងប្រទេសកម្ពុជា»

នៅព្រឹកថ្ងៃអាទិត្យទី១៧មីនាឆ្នាំ២០២៤, ក្រុម «អប្សរា២៥ដួង» នឹងធ្វើពិធីសំពះគ្រូតម្លើងស្នាដៃ និងក្រុងពាលីសម្ពោធការចេញថតជាផ្លូវការនូវរបាំ «នាគក្នុងដួងចិត្តខ្មែរ» ក្នុងទម្រង់របាំសហ សម័យខ្មែរ ដែលនឹងពីធីនេះនឹងធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុននឹង ការចេញសម្តែងថតជាផ្លូវការជាវីដេអូផ្សព្វផ្សាយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាង មុខនេះ៕