(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៥២ ជូនដល់សិក្ខាកាម ចំនួន១៤៨នាក់ មានការសិក្សារយៈពេល៦ថ្ងៃដោយជោគជ័យ។
ក្នុងនោះ មានសមាភាពអ្នកចូលរួមមកពីសាខាគណបក្សប្រជាជនកម្ពុជា ភ.ព១០, ភ.ព១១, ភ.ព១២, ភ.ព១៤ និងសមាជិកគណបក្សប្រជាជនផ្សេងទៀត៕