(សៀមរាប)៖ ពេញមួយថ្ងៃ នៃថ្ងៃដំបូង របស់ដំណើរ «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប» ដឹកនាំ ដោយក្លឹមអ្នកកាសែតកម្ពុជា ក្រុមអ្នកសារព័ត៌មានចំនួ៤២នាក់ មកពីជិត៣០ ស្ថាប័ន បានបំពេញទស្សនកិច្ចឈ្វេងយល់ នៅទីតាំងសំខាន់ៗ ចំនួន៣ ដែលនៅ ក្នុង នោះមានដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ទស្សនាសួនសត្វ AngKor Wild Life & Aquarium និង កន្លែងកន្រ្តកវិលខ្ពស់ជាងគេនៅកម្ពុជា AngKor Eyes។

នៅក្នុងដំណើរទស្សនកិច្ចនេះអ្នកសារព័ត៌មានទាំង៤២រូប បានឈ្វេងយល់ ទាំង ដំណើរ នៃការចិញ្ចឹមសត្វ,ថែរក្សាសត្វកម្រនៅក្នុងសួនសត្វ AngKor Wild Life & Aquarium បន្ទាប់ មកក៏បានទៅបំពេញទស្សនកិច្ច អាកាស យានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដោយបានឈ្វេងយល់ពីសេវាកម្មនៃការបដិសណ្ឋារកិច្ច នៃអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាសិក្សាអំពីសក្ដានុពលដែលអាកាស យានដ្ឋាន អន្តរជាតិ របស់កម្ពុជាមួយនេះ អាចមានសមត្ថភាពក្នុងការទទួល អ្នក ដំណើរ មកពីទូរទាំងពិភពលោក មកកាន់ប្រទេសកម្ពុជា និង ខេត្ត មួយ ដែល មាន សម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យដូចជាប្រសាទអង្គរវត្ត ជាមួយ រមណីយដ្ឋាន វប្បធម៌ធម្មជាតិជាច្រើនទៀត។

បន្ទាប់ពីទស្សនកិច្ចសិក្សា ឈ្វេង យល់ នៅអាកាសយានដ្ឋានអន្តរជាតិហើយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានបន្តមកទស្សនាកន្រ្តកវិលខ្ពស់ជាងគេនៅកម្ពុជា AngKor Eyes ដែលកន្លែងកំសាន្តថ្មីមួយសម្រាប់អ្នកនិយមទស្សនាទិដ្ឋាភាពពីទីខ្ពស់ ដោយសារ តែ កន្រ្តកនេះមានកម្ពស់រហូតដល់៨០ម៉ែត្រ ដែលនាំ ឲ្យអ្នកទស្សនា អាចសម្លឹង មើល បានកាន់តែច្បាស់នូវទិដ្ឋភាព នៃខេត្តសៀមរាប ជាមួយនឹងការបណ្ដែត ខ្លួន យឺតៗ សន្សឹមៗ ក្នុងកន្ត្រកដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ នោះកាន់តែធ្វើឲ្យ អារម្មណ៍ អ្នកទស្សនាកាន់រីករាយ។

«បេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប» ត្រូវបានរៀ បចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានជាង៣០នាក់ មកពីជិត ៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី ផ្សព្វផ្សាយ ទ្រង់ទ្រាយ ធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះ មានរយៈ ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ នៅថ្ងៃ បន្ទាប់ ក្រុម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តដំណើរតាមរយន្ត Jeep ទៅកាន់ភូមិ ផលិត ស្កត្នោត នំបញ្ចុក នំក្រឡាន ដំណើរទេសចរណ៍ដោយរទេះគោ ក្នុងតំបន់ អង្គរ និងទៅភូមិបណ្តែតទឹកកំពង់ភ្លុក។

សូមបញ្ជាក់ថា បេសកកម្មផ្សព្វផ្សាយទេសចរណ៍ទ្រង់ទ្រាញធំនេះ មានការចូល រួម ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន Fresh News សណ្ឋាគារ និងដៃគូជាច្រើនទៀត ដើម្បីជួយសម្រួលដល់ ដំណើរ ការ នៃការចុះដល់ទីកន្លែងទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃខេត្តសៀមរាប៕