Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាដើម្បីសុខភាព៖ ក្រសួងទេសចរណ៍ បើកការប្រកួតបាល់ទាត់ជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប

04-09-2016 07:59

(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបើកការប្រកួតទាត់បាល់លក្ខណៈមិត្តភាព ជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងទីលានក្លឹបកីឡាសហភាពសហព័ន្ធយុវជនខេត្តសៀមរាប។ ក្រោយបញ្ចប់ការប្រកួត ភាគីទាំងពីរទទួលបានលទ្ធផលបច្ចេកទេស៥ស្មើរ។

ការប្រកួតមិត្តភាពខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ក៏មានលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានទទួលរៀបចំការស្នាក់នៅ របស់ក្រុមបាល់ទាត់ក្រសួង ព្រមទាំងមានការជួយឧបត្ថម្ភនូវ មធ្យោបាយដឹកជញ្ជូនពីក្រុមហ៊ុនដឹកជញ្ជូន ស៊ុន លី  និងសហភាពសហពន្ធ័យុវជនខេត្តសៀមរាប។

ដោយឡែក ក្រុមកីឡាករ ក៏ដូចជាភាគីទាំងអស់ បានចូលរួមទទួលអាហារពេលល្ងាចរួមគ្នា ដោយក្តីរាប់អាន និងរីករាយក្រៃងលែង៕