(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន៣១នាក់
* ករណីប្រើប្រាស់១១ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៩១៩ករណី ឃាត់ខ្លួន៤៥៩១នាក់ (ស្រី៣៥៤នាក់)៕