(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានឱ្យដឹថាក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក (Baker Tilly (Cambodia) Co., Ltd.) ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះខាងលើ៕