(ក្រចេះ)៖ មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ខេត្តក្រចេះ និងអាជ្ញាធរស្រុកឆ្លូង បានចុះផ្សព្វផ្សាយច្បាប់ស្ដីអំពីអំពើហិង្សានៅក្នុងគ្រួសារ ដល់ពលរដ្ឋចំនួនពីរ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីអំពើហិង្សានៅក្នុងគ្រួសារនេះ មានការចូលរួមពីលោក អ៊ន មុនទ្រី អនុប្រធានមន្ទីរចំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ខេត្តក្រចេះ និងលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង។

លោក ធីម ស៊ាងឡេង បានថ្លែងថា ការផ្សព្វផ្សាយច្បាប់អំពើហិង្សាក្នុងគ្រួសារនេះ ធ្វើឡើងនៅក្នុងឃុំចំនួនពីរគឺឃុំហាន់ជ័យ និងឃុំឆ្លូង ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ សិស្សានុ សិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបន្តផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានធ្វើឲ្យសេដ្ឋកិច្ចសង្គម មានស្ថេរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភាពសុខដុមរមនាក្រោមម្លប់សុខសន្តិភាព និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

ក្នុងនោះក្រុមការងារលើកឡើងនៅក្នុងច្បាប់នេះបានចង្អុលបង្ហាញអំពើហិង្សាមានបួនប្រភេទ ទី១៖ អំពើហិង្សាលើរូបរាងកាយ (ទង្វើទាំង ឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់រូបរាង កាយដូចវៃដុំ រុញ ច្រើនប្រើអាវុធកាំបិតកាំភ្លើង គឺអាចប៉ះពាល់ដល់អាយុជីវិត), ទី២៖ អំពើហិង្សាផ្នែកផ្លូវចិត្ត (សំដៅទៅលើណាអំពើញវើទុក្ខបុកម្មិញដល់ផ្លូវចិត្ត ពាក្យសម្តី មើលងាយ ជេប្រមាថ, ទី៣៖ អំពើហិង្សាផ្នែកផ្លូវភេទ និងទី៤៖ អំពើហិង្សាផ្នែកសេដ្ឋកិច្ច។

ការដោះស្រាយអំពើហិង្សាទាក់ទងយន្តការតាមផ្លូវទៅតុលាការ ក្នុងករណីបើអំពើមានលក្ខណៈធ្ងន់ធ្ងរ បង្ករបួសស្នាមធ្ងន់ធូរ បាត់បង់អាយុជីវិត អាចប្តឹងទៅតុលាការ។ ដោយឡែក ការដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ពាក់ពន្ធ័អំពើហិង្សាផ្នែកផ្លូវចិត្ត និងអំពើហិង្សាផ្នែកសេដ្ឋកិច្ច មិនមែនជាបទល្មើសធ្ងន់ធ្ងរនោះទេ បទល្មើសព្រហ្មទណ្ឌនោះទេ សមាជិកគ្រួសារអាចទៅពឹងមេភូមិ មេឃុំ អាជ្ញាធរមានសមត្ថកិច្ច។

ក្នុងនាមអាជ្ញាធរ លោកអភិបាលរងស្រុក បានអំពាវនាវ និងស្នើសុំចេះជាអធ្យាស្រ័យគ្នា ប្តីប្រពន្ធចេះស្រលាញ់គ្នា យល់ចិត្ត អត់ធ្មត់ដើម្បីសុភមង្គល តែបើមានស្ងៀមឲ្យទប់ស្កាត់ រកអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានជួយដោះស្រាយបន្ទាន់ ដើម្បីការសុវត្ថិភាព និងណែនាំដល់ប្រជាពលរដ្ឋ អាណាព្យាបាលទាំងអស់ ត្រូវចូលរួមគោរព ច្បាប់ស្តីពីអំពើហិង្សានេះ៕