(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន លោក Jacque PELLET ឯកអគ្គរដ្ឋទូតនៃបារាំង និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងក៏មានការចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕