(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារចុះជួយឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះតាមផ្ទះប្រជាពលរដ្ឋ ទាំង១១ភូមិ ដើម្បីពន្យល់ពីនីតិវិធី នៃការចុះឈ្មោះបោះឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ក្នុងរយះពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាមួយគ្នានេះ លោក នេត វន្ថា នៅថ្ងៃនេះ បានក៏ដឹកនាំក្រុមការងារ បើកកិច្ចប្រជុំនៅទីស្នាក់ការបក្សឃុំ ដែលសមាសភាពចូលរួម ថ្នាក់ជាតិទទួលតាមភូមិ១១ និងមេបក្សភូមិទាំង១១ ព្រមទាំងប្រធានក្រុមយុវជនប្រចាំឃុំផងដែរ ដើម្បីផ្សព្វផ្សាយអនុវត្តន៍លើខ្លឹមសាអង្គរប្រជុំរបស់លោក សាវឿង ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទររ និងស្រុកកញ្ជ្រៀច។
នៅក្នុងកិច្ចប្រជុំនោះ លោកនេត វន្ថា បានផ្តល់នូវវិទ្យុទាក់ចំនួន១៥គ្រឿង ជូនដល់លោកមេបក្សឃុំ មេឃុំ មេបក្សភូមិទាំង១១ និងប្រធានក្រុមយុវជនប្រចាំឃុំ។
បន្ទាប់មកលោកនេត វន្ថា និងអនុប្រធានក្រុមទទួលតាមភូមិទាំង១១ បាននាំថវិកាមូលនិធិសប្បុរសធម៌សម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនដល់១០គ្រួសារក្នុងឃុំថ្មពូន រួមមាន សម្រាលកូន៦គ្រួសារស្មើ៧នាក់ កូនភ្លោះ១គ្រួសារ និងទទួលមរណភាព ទទួលបានមួយគ្រួសារ២០មឺិនរៀល និងចែកជូនដល់សមាជិកចូលរួមអង្គប្រជុំចំនួន៣០នាក់ ដោយម្នាក់ៗទទួលបាន១មឺុនរៀលផងដែរ។
បន្ថែមលើមូលនិធិសម្តេច លោកហេង វ៉ាន់ដែត អនុប្រធានការងារទទួលភូមិតាប៉ោងក៏បានផ្តល់នូវគ្រឿងបរិភោគផ្ទាល់ខ្លួនជូនគ្រួសារក្រីក្រចំនួន៣គ្រួសារផងដែរ ក្នុងនោះ១គ្រួសារទទួបាន អង្ករ50Kg , មីខ្លាឃ្មុំ០១កេះ,ទឹកត្រី ០១យួរ , ទឹកស៊ីអីវ ០១យួរ និងត្រីខ ០១យួរផងដែរ៕