(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម និង ជាប្រធានអាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ សមាសភាពអាជ្ញាធរទន្លេសាបលើកដំបូង ស្តីពី ការពង្រឹង យន្តការ ថែរក្សា ការពារ និង គ្រប់គ្រង ធនធាន ធម្មជាតិ និង ដែនព្រៃលិចទឹក ក្នុងខេត្តទាំង ៦ ជុំវិញ បឹងទន្លេសាប។

កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការ និងសមាជិកនៃសមាសភាពជាក់ស្តែងរបស់អាជ្ញាធរ ទន្លេសាប ប្រធាន មន្ទីរធន ធានទឹក និង ឧតុនិយម ខេត្ត ពាក់ព័ន្ធ តំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង ៨ នៅ ជុំ វិញ តំបន់ ទន្លេសាប។

លោករដ្ឋមន្ត្រី បានលើកឡើងថា បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ជាបេះដូង នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងពេលដែល ផលិត ភាពធនធានជលផល ប្រព័ន្ធ អេកូឡូស៊ី និងប្រព័ន្ធចលនាចរន្តទឹកជំនន់តំបន់ទន្លេសាប បានជំរុញឱ្យ មាន ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ជាបន្តបន្ទាប់ ជាពិសេស ប្រព័ន្ធ តំបន់ វាល ទំនាបលិចទឹកជុំវិញតំបន់ទន្លេសាប ជាប្រភព បង្ក បង្កើត នូវ ជីវៈ ចម្រុះ គ្រប់ប្រភេទ ធនធាន ជលផល និង របរកសិកម្ម ដែល ជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង និង ទ្រ ទ្រង់ ជីវភាពរស់នៅរបស់ ប្រជាជន កម្ពុជា រាប់ លាន នាក់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអា ណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេច តេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះ រាជា ណា ចក្រ កម្ពុជា ជានិច្ចកាលតែងតែផ្តល់ អនុសាសន៍ និងដាក់ចេញ នូវ វិធានកា រក្នុង ការ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ដែលជាសម្បត្តិ ធម្មជាតិ ដ៏ មាន តម្លៃ សម្រាប់ប្រទេសកម្ពុជា។  

ជាមួយគ្នា នេះ ដែរ លោករដ្ឋមន្ត្រីជឿជាក់ ថា កិច្ចប្រជុំនាពេលនេះ នឹង ប្រមូលបាន គំនិត យោបល់ ល្អៗ បន្ថែមទៀត ដើម្បីជាធាតុចូលដ៏ សំខាន់ ក្នុងការកែលម្អរាល់ដំណើរការការងារឱ្យ បានកាន់តែប្រសើរឡើង និង បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការចំពោះមុខលើកិច្ចការពារ ថែរក្សា និង គ្រប់ គ្រងតំបន់បឹងទន្លេសាបប្រកបដោយចីរភាព ចូលរួម ចំណែកលើកកម្ពស់ ការអនុវត្តគោល នយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាល ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព កសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

គួររម្លឹកថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់ ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្រប សម្រួល ក្នុង ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានា បាន នូវ ផល ប្រយោជន៍ ប្រកបដោយនិរន្តរភាព។ អាជ្ញាធរអាងទន្លេសាប បាន បង្កើតឡើងក្នុងឆ្នាំ២០០៧ ស្ថិតក្រោម ទីស្តី ការ គណៈរដ្ឋមន្ត្រី និង បានប្តូរឈ្មោះ ជា អាជ្ញា ធរ ទន្លេសាប វិញក្នុងឆ្នាំ២០០៩ ស្ថិតក្រោម ក្រសួងធន ធាន ទឹក និង ឧតុនិយម ដោយ បានដើរតួនាទីជា សេនាធិការ ឱ្យ រាជរដ្ឋាភិបាល ដែលមាន អាណត្តិការងារក្នុង កា រ សម្រប សម្រួលដល់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍន៍ តំបន់ទន្លេសាប។ ជាមួយដំណើរការអនុវត្តការងារ អាជ្ញា ធរ ទន្លេសាបក៏មាន សមាសភាព ជាក់ស្តែងមកពី តាម បណ្តាក្រសួងស្ថាប័ននានា និងខេត្តជាប់បឹង ទន្លេ សាប មួយ ចំនួនផងដែរ៕