(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលា ស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សិក្ខាសាលានឹងរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ៕