(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២១នាក់
* ⁠ករណីប្រើប្រាស់១០ករណី ឃាត់ខ្លួន៣១នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៣នាក់
* ⁠ចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៨៩៤ករណី ឃាត់ខ្លួន៤៥២៥នាក់ (ស្រី៣៤៨នាក់)៕