(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ ចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហការី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ បានចុះជួយប្រជាពលរដ្ឋ នៅ ឃុំជាខ្លាង ស្រុកស្វាយអន្ទរៈ ដោយ បានជួបប្រជុំ និងជំរុញឲ្យក្រុមការងារ តាមបណ្តាភូមិនីមួយៗ ក្នុងឃុំ ចុះសហការ ជាមួយមេភូមិ ក្តាប់សភាពការណ៍ សតិអារម្មណ៍ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋមានបញ្ហាជាក់ស្តែង។ ក្រុមការងារចុះ តាមភូមិ ទាំង ០៨ភូមិ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងឧបត្តម្ភថវិកាមួយចំនួន។ លោក ចាន់ វ៉ាន់ធឿន បានឧបត្ថម្ភថវិកាសម្រាប់ ជួសជុលផ្លូវលំមួយខ្សែ នៅភូមិត្រពាំងស្វាយ ស្ថិតនៅ ឃុំគោកគង់ កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្រៅពីនោះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ បានលើកស្លាកគណបក្សចំនួន៨ផ្ទាំង ចុះជួបសំណេះសំណាលប្រជា ពលរដ្ឋតាមខ្នងផ្ទះ និងបានផ្តល់អំណោយរបស់លោក នេត សាវឿន និង លោកស្រី ជាថវិកា និងប្រេងកូឡា។
ក្រៅពីប្រតិបត្តិការចុះជួបប្រជាពលរដ្ឋ ក្រុមការងារក៏បានចុះក្តាប់យកស្ថិតិប្រជាពលរដ្ឋ ដែលគ្មានមធ្យោបាយ មកចុះឈ្មោះបោះ ឆ្នោត ដើម្បីបានជួយឧបត្ថម្ភនូវមធ្យោបាយដឹកជញ្ជូនពួកគាត់ផងដែរ។ ទាក់ទងនឹង ការបោះឆ្នោតនេះ ក្រុមការងារ ក៏បានរៀបចំចាត់ចែងនូវប្រាក់ ឧបត្ថម្ភដល់ក្រុមអ្នកសង្កេតការណ៍ និងអ្នកប្រចាំការ នៅទីស្នាក់ការឃុំ ក្នុងនោក៏មានការ ឧបត្ថម្ភថវិកា មួយចំនួន ជូនអ្នកសង្កេតការណ៍ប្រចាំសប្តាហ៍ សម្រាប់មន្រ្តី ០២នាក់៕