(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលអំពីជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។ ជំនួបនេះបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមីនា នៅទីស្តីការក្រសួងការបរទេស។