(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះបង្រ្កោបទីតាំងហាង Internet 24 ម៉ោងលើ24 ម៉ោង ដែលបង្កប់ល្បែងសីុសងយ៉ាងខ្លាំង ស្ថិតនៅផ្ទះលេខ១១២៣(៦៦ណេត)ក្រុម២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសីុសងនេះ បានធ្វើឡើងក្រោយពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា កូនៗរបស់គាត់ បានចាញ់ម៉ូតូជាច្រើនគ្រឿងនៅទីតាំងល្បែងមួយនេះ។
លោក មែ៉ន ហេងទិត នាយការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន មនុស្ស៦នាក់ ក្នុងនោះអ្នកមកលេងប្រុស៣នាក់ និងបុគ្គលិកស្រី២នាក់ ប្រុសម្នាក់ យកទៅសាកសួរនាំនៅការិយាល័យដើម្បីចាត់ការបន្តទៀត។
ដោយឡែកវត្ថុតាងមួយចំនួនទៀតដែលកម្លាំងនគរបាលដកហូតរួមមន លុយខ្មែរចំនួន៩០មឺុនរៀល លុយដុល្លារចំនួន១១០០ដុល្លារ កុំព្យួទ័រចំនួន១៦គ្រឿង និងមូ៉តូស្គុបពី១គ្រឿង។