(ភ្នំពេញ)៖ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ បានថ្លែងថា អំណោយដែលនាំយកមកចែកជូននាពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន. អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរទឹកត្រី ទឹកសុីអុីវ ឃីតមួយកញ្ចប់ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ។
លោកឌី រ័ត្នខេមរុណ បានផ្តាំផ្ញើ ដោយក្តីនឹករលឹកជាខ្លាំងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលសម្តេចតែងតែដាស់តឿនដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់មនុស្សចាស់ជរា អ្នកដែលជួបការលំបាក និងអ្នកដែលមានការខ្វះខាត ជាពិសេសប្រជាពលរដ្ឋទីទ័លក្រក្នុងមូលដ្ឋាន ដោយមិនត្រូវមើលរំលងឡើយ ។
ក្នុងឱកាសនោះ លោកអភិបាលរង ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបដោយអនាម័យ និងថែរក្សាសុខភាពឱ្យបានល្អ ពោលគឺត្រូវរស់នៅស្អាត ហូបស្អាតជានិច្ច ដើម្បីបញ្ចៀសនូវជម្ងឺដង្កាត់ផ្សេងៗ កុំឱ្យមកបៀតបៀនខ្លួនប្រាណយើងបាន ។
ជាមួយគ្នានេះ លោកប្រធាន បានជំរុញដល់អាជ្ញាធរសង្កាត់ អោយចុះ ពិនិត្យមើលពីបញ្ហាជីវភាណរបស់ប្រជាជន បើសិនឃើញ បងប្អូនប្រជាជនជួបនូវបញ្ហា ខ្វះខាតនូវជីវភាពប្រចាំថ្ងៃ ត្រូវរាយការណ៍មកដល់ អាជ្ញាធរខណ្ឌ ដើម្បីនាំអំណោយជូនពួកគាត់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកអោយ ពួកគាត់ដាច់ស្បៀងអាហារ ដោយយើងមិនបាបដឹង ឬមិនលឺនោះទេ ។
ជាចុងក្រោយលោកអភិបាល បានក្រើនរំលឹកដលើបងប្អូនប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ឋិក្នុងការបោះឆ្នោត ជ្រើសនូវអ្នកដឹកនាំដែលតែងគិតគូរដល់ រូមសុខរូមទុក្ខ គ្រប់ដង្ហើមចេញចូល ជាមួយបងប្អូន ជានិច្ច ៕