(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំប្រជុំសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីណែនាំផ្សព្វផ្សាយបន្តដល់សកម្មជនសហជីព និងសមាជិករបស់ខ្លួន ក៏ដូចបងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញនូវសិទ្ធិជាពលរដ្ឋខ្មែរ និងចូលរួមអនុវត្តលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។
នៅពេលនោះដែរសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវឲ្យបងប្អូនកម្មករទៅចូលរួមបោះឆ្នោត ចាប់ថ្ងៃទី១ កញ្ញា ដល់២៩ វិច្ឆិកា ឆ្នាំ២០១៦។
គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផល បណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត ទូទាំងប្រទេសរយៈពេល៣ថ្ងៃ គឺថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋកម្ពុជាចំនួន៣៧១០៨២នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត៕