(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៨២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២១នាក់
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន៤២នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៨៧០ករណី ឃាត់ខ្លួន៤៤៦៤នាក់ (ស្រី៣៤២នាក់)៕