Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អូបាម៉ា ធ្វើដំណើរមកដល់ប្រទេសចិនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

03-09-2016 15:54

(ហាងចូវ)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានមកដល់ទីក្រុង ហាងចូវ ភាគខាង កើតប្រទេសចិនហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីចូលរួមនៅក្នុង កិច្ចប្រជុំកំពូល G20 ដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច។

លោក បារ៉ាក់ អូបាម៉ា នឹងចូលរួមជាមួយបណ្តាមេដឹកនាំជាតិ និង ស្ថាប័នអន្តរជាតិ នានាដែលបានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីបើកវេទិកានៃកិច្ចប្រជុំ G20 ក្នុងឆ្នាំ ២០១៦ នេះ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ការច្នៃប្រឌិត ការបង្កើតទំនាក់ទំនងរួម ការផ្សាភ្ជាប់ជាសកល និង សេដ្ឋកិច្ចពិភពលោកសម្រាប់គ្រប់គ្នា»

គួរបញ្ជាក់ថា លោក អូបាម៉ា ក៏នឹងមានគំរោងជួបពិភាក្សាដាច់ដោយឡែកមួយទៀត ជាមួយនឹង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំឡុងពេលកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ស្អែកនេះផងដែរ។ កិច្ចពិភាក្សានឹងផ្តោតសំខាន់លើវិស័យទំនាក់ទំនងទ្វេភាគី រវាងមហាអំណាច ទាំងពីរ និង បញ្ហាមួយចំនួននៅលើសកលលោក ដែលត្រូវឲ្យមានការដោះស្រាយ៕