ព្រឹកថ្ងៃស្អែកនេះ បញ្ជាការដ្ឋានអង្គរក្សប្រារព្ធ ខួប២៦ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបអនុវស្សាវរីយ៍ឆ្នាំទី៨ ថ្ងៃប្រកាសបង្កើតកងអង្គរក្ស
03-09-2016 15:31
(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ បញ្ជាការដ្ឋានអង្គរក្ស នឹងរៀបចំពិធីរំលឹកខួប២៦ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតអង្គភាពរបស់ខ្លួន ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៦។
ពិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នឹងមតិស្វាគមន៍មួយចំនួន ហើយនិងការធ្វើព្យុហយាត្រាផងដែរ៕