(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង៨រូប ដែលអ្នកខ្លះជាមនុស្សជិតស្និទ្ធនឹងលោក សម រង្ស៉ី ផងនោះ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា។
អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន រួមមាន៖ លោក សាន សាង, លោក សឿ សុភី, លោក គួយ គឹមសៀន, លោក ឃុំ កាន, លោក អ៊ុំ សោភ័ណ, លោក សេន មីត, លោក កូយ ចន្ថា និងលោក ឆាយ ចែង។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង៨រូប សុទ្ធសឹងជាមនុស្សដែលរួមរស់ជាមួយបក្សប្រឆាំង ជាមួយលោក សម រង្ស៉ី ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ពួកគេបានសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿលើគណបក្សប្រឆាំងដែលកំពុងតែបែកបាក់គ្នា ក្រោមនយោបាយមិនច្បាស់លាស់៕