(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ដ្រីឌីជីថល នៃប្រទេសមួយចំនួន។ ជំនួបនេះ ធ្វេីឡេីងនៅទីស្ដីការក្រសួង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ការជួបពិភាក្សាការងារនេះ រួមមាន៖
ទី១៖ លោកបណ្ឌិត Kao Kim Hourn អគ្គលេខធិការអាស៊ាន,
ទី២៖ លោកបណ្ឌិត Jong-Sung Hwang នាយកទីភ្នាក់ងារជាតិសង្គមព័ត៌មាន (National information society Agency-NIA),
ទី៣៖ លោក Gobind Singh Del រដ្ឋមន្ដ្រីឌីជីថល នៃប្រទេសម៉ាឡេស៉ី,
ទី៤៖ លោក Pham Tam អនុរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី៥៖ លោក Boviengkhan Vongdara រដ្ឋមន្ដ្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ៕