(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ បានផ្ញើលិខិតថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចូលរួមរំលែកទុក្ខមរណភាពឪពុកក្មេក។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ដល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ ដែលឪពុកក្មេងរបស់លោកឧបនាយករដ្ឋមន្ត្រី ឧបាសក ម៉ៅ មួន បានទទួលមរណភាព ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

សូមជម្រាបថា ឪពុកក្មេករបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយាន បានទទួលមរណភាព នៅរសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦នេះ។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន កំពុងរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្នុងបុរី ហ្រ្កេនភ្នំពេញ៕