(ភ្នំពេញ)៖ នៅសល់តែ ១ថ្ងៃនេះទៀត សម្រាប់ការចូលរួមបានសាកល្បងកាមេរ៉ាវីដេអូ ៣៦០ ដឺក្រេ វ៉ែនតានិម្មិត Vision Pro និងបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ៖

* ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក - ៦:០០នាទីល្ងាច
* នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L