(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមក្មេងទំនើងចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសចំនួន៨ករណីនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៨នាក់នោះមាន៖ នៅរាជធានីភ្នំពេញ ឃាត់ខ្លួនចំនួន២នាក់, ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ៦នាក់, ខេត្តប៉ៃលិន ឃាត់ខ្លួន ៤នាក់, ខេត្តកំពត ឃាត់ខ្លួន ២នាក់, ខេត្ដមណ្ឌលគិរី ឃាត់ខ្លួន ២នាក់, ខេត្តពោធិ៍សាត់ ឃាត់ខ្លួន ១នាក់ និងខេត្តត្បូងឃ្មុំ ឃាត់ខ្លួន ១នាក់៕