(ភ្នំពេញ)៖ ស្រាបៀរអឺរ៉ុប ស្តង់ដារអន្តរជាតិ TUBORG មានវត្ដមាននៅកម្ពុជាហើយ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ នៅកោះពេជ្រ នៅថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាការបោះជំហានថ្មី ទៅកាន់ភាពរីកចម្រើនរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ដែលនេះជាលើកទី១ ដែលTUBORG ជាស្រាបៀរលំដាប់ថ្នាក់ ស្តង់ដារអន្តរជាតិ បាននាំចូលមកជាមួយនឹងកំប៉ុង ប៉ុប (POP) ដំបូងគេដែលមិនធ្លាប់មាននៅកម្ពុជា។

TUBORG គឺជាស្លាកយីហោល្បីមួយ ដែលបានដាក់លក់ជាង៧០ ប្រទេសនៅជុំវិញពិភពលោក ហើយTuborg ក៏ជាម៉ាកស្រាបៀរលំដាប់លេខ១ និងពេញនិយមបំផុតសម្រាប់ ជនជាតិដាណឺម៉ាក ហើយក៏បានក្លាយជាស្រាបៀរលក់ដាច់ជាងគេក្នុងប្រទេសដាណឺម៉ាកផងដែរ តាំងពីឆ្នាំ ១៨៨០ មកម្ល៉េះ។ បន្ទាប់មកស្រាបៀរនេះ ក៏បានរីកចម្រើនជាសាកល ពិសេសបានរីកដុះដាល ទៅកាន់អឺរ៉ុបប៉ែកខាងកើត និងក្នុងតំបន់អាស៊ី។

ស្រាបៀរនេះ ត្រូវបានវេចខ្ចប់នៅក្នុង កំប៉ុង មួយដែលមានពណ៌បៃតង។ ស្រាបៀរ TUBORG មានរសជាតិឆ្ងាញ់ ផ្តល់នូវអារម្មណ៏រស់រវើក ស្រស់ស្រាយលើសគេ។ សម្រាប់កំប៉ុងប៉ុប TUBORG រចនាឡើង ដើម្បីបង្កើនភាពជិតស្និត ដោយផ្តល់ភាពងាយស្រួល ក្នុងការកាន់ក្រេបយករសជាតិ របស់ស្រាបៀរ។

ក្នុងថ្ងៃបើកសម្ពោធស្រាបៀរ និងប្រគំតន្ដ្រីនេះ មានការអញ្ជើញចូលរួមពី សំណាក់អតិថិជនជាង ៤០០០នាក់ ដោយបើកទូលាយសម្រាប់ ការចែករំលែកការសប្បាយ របស់ស្រាបៀរTUBORG ដែលមានទីតាំងនៅទល់មុខសាលមហោស្រពកោះពេជ្រ ដែលចូលរួមសម្តែង ដោយកំពូលតារាឆ្នើមរបស់អាស៊ី មកពីប្រទេសកូរ៉េ ដូចជាក្រុមចម្រៀង M Feet និង Hady, តារាចម្រៀងមកពីប្រទេសថៃ កញ្ញា Kratae និង Baitoey ជាមួយនឹងតារាចំរៀងដ៏ពេញនិយមរបស់ប្រទេសកម្ពុជាដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប បាយារិទ្ធ, កញ្ញា ពេជ្រ សោភា និង លោក ជី ដេវីឌ ព្រមទាំងតារាជាច្រើនរូបផ្សេងទៀត។

ជាមួយគ្នានេះ ការប្រគុំតន្រ្តីនឹងមានធ្វើការចែក ស្រាបៀរTUBORGកំប៉ុង POP ចំនួន៣០០០កំប៉ុង ដោយឥតគិតថ្លៃ ចំពោះអ្នកដែល មកចូលរួមក្នុងកម្មវិធី ហើយការប្រគុំតន្រ្តីបើកទូលាយ និងចែករំលែកភាពសប្បាយនេះ គឺធ្វើឡើងក្នុងរយៈពេល២ថ្ងៃ នៅទីក្រុងភ្នំពេញ ដែលពុំមានការគិតថ្លៃអ្វីទាំងអស់។ ក្រៅពីការប្រគុំតន្ត្រីនេះ សាធារណជននឹងទទួលបានភាពរីករាយ អមដោយហ្គេមជាច្រើនមុខ ហើយលោកអ្នកក៏អាចដើរភ្លក់រសជាតិ របស់ស្រាបៀរ TUBORG ផងដែរ។

លោក Kenny Lim ប្រធានគ្រប់គ្រងទូទៅផ្នែកទីផ្សារបានថ្លែងថា «យើងមានមោទនភាពជាខ្លាំង ដែលបានណែនាំផលិតផលស្រាបៀរ TUBORG POP CAN ដំបូងគេមកឲ្យអតិថិជនរបស់យើង ហើយយើងជឿជាក់ថា ភាពលេចធ្លោរបស់កំប៉ុង POP ដែលងាយស្រួលកាន់ និងរសជាតិស្រទន់ រស់រវើក ស្រស់ ព្រមទាំងភាពក្រអូបនៃស្រាបៀរ នឹងក្លាយជាការពេញនិយម របស់អតិថិជនយើង»

គួរបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរអង្គរ (ខេមប្រ៊ូអិលធីឌី) ជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុត និងទំនើបជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានផលិតស្រាបៀរ មានគុណភាពខ្ពស់ និងស្តោត ដែលមានដូចជា ស្រាបៀរអង្គរ ស្រាបៀរអង្គរអ៊ិចស្ត្រាស្តោត ស្រាបៀរ Carlsberg ស្រាបៀរខ្លាខ្មៅ ស្រាបៀរAsahi ស្រាបៀរខ្លាំង ពិសេសនោះបាននាំចូលស្រាបៀរ អឺរ៉ុបស្តង់ដាអន្តរជាតិTUBORG ថ្មីមូយបន្ថែមទៀត ដែលជាស្រាបៀរមានម៉ាកយីហោមួយល្បី ក្នុងចំណោមម៉ាកយីហោធំៗចំនួន ៨ នៅប៉ែកអឺរ៉ុប៕