(ភ្នំពេញ)៖ ជនជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមានចំនួនច្រើនជាងគេបង្អស់ បើប្រៀបធៀបនឹងជនដែលជាប់ឃុំក្នុងបទល្មើសផ្សេងៗទៀត។ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចំនួនអ្នកជួបជុំក្នុងករណីគ្រឿងញៀន មានចំនួន២១,៦៤៤នាក់ ប្រមាណ ៤៨% នៃចំនួនជនជាប់ឃុំសរុបប្រមាណ៤.៥ម៉ឺននាក់។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ, នៅកម្ពុជាមានជនជាប់ឃុំជាង ៤៥,១១២នាក់ ក្នុងនោះ៖ មានសាលក្រម-សាលដីកាស្ថាពរ ១១,៩៨២នាក់។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុប២០,០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១,២០៧គ្រាប់៕