(រតនគិរី)៖ ក្រុមការងារចម្រុះខេត្តរតនគីរី ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងខេត្ត បានចុះអង្កេតត្រួតពិនិត្យ បទល្មើសធនធានរ៉ែចំនួន៦ទីតាំង ស្ថិតក្នុងតំបន់កន្ទុយនាគភូមិសាស្ត្រ ស្រុកតាវែង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីក្រុមការងារចុះដល់ទីតាំងជាក់ស្តែង អង្កេតឃើញថា៖

ក. ទីតាំងទី១ ចំណុច WGS84(755436-1579851) មានជនសង្ស័យចំនួន២នាក់ (ខ្មែរ១នាក់ និងវៀតណាម១នាក់) នាំយកគ្រឿងចក្រអេស្កាវាទ័រម៉ាក Kobelco (SK200) ពណ៌ខៀវចំនួន១គ្រឿង ចូលក្នុងតំបន់អាជ្ញាបណ្ណស្វែងរុករក។

ខ. ទីតាំងទី២ ចំណុច WGS84 (755261-1594769) ទីតាំងធ្វើសកម្មភាពអនាធិបតេយ្យយូរមកហើយ (ទុកចោល) ដែលបានបន្សល់ទុកនូវសំណាកដូចខាងក្រោម៖

*អាងស្តុកទឹកធ្វើពីថង់កៅស៊ូ២ម៉ែត្រ គុណ៤ម៉ែត្រ ចំនួន២អាងទុកចោល
*អាងលាយសារធាតុគីមី ធ្វើពីតង់កៅស៊ូ១ម៉ែត្រ គុណ៣ម៉ែត្រចំនួនអាងទុកចោល
*ត្បាល់វាយបំបែកដី និងថ្ម (ខូច) ចំនួន១គ្រឿងទុកចោល
*រណ្តៅផ្តេកចំនួន២រណ្តៅ (រណ្តៅទី១ (រណ្តៅទី១មុខកាត់១.៣ម៉ែត្រ ជម្រៅ៣ម៉ែត្រ និងរណ្តៅទី២ មុខកាត់១.៣ជម្រៅ១ម៉ែត្រទុកចោល
*អេស្កាវាទ័រម៉ាក Matador ពណ៌លឿងចំនួន១គ្រឿង (ខូចស្ថានភាពក្រឡាប់កប់នឹងដី)

គ. ទីតាំងទី ៣ចំណុច WGS84(761392-1597799) ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចខាងក្រោម៖

*អាងស្តុកទឹកធ្វើពីថង់កៅស៊ូ២ម៉ែត្រ គុណ៨ម៉ែត្រចំនួន១អាង(គ្មានទឹក)
*ម៉ាស៊ីនបូមទឹក (ខូច)១គ្រឿង
*កញ្ច្រែងរ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង (ចាស់)
*កម្មករចំនួន១១នាក់ (ជនជាតិខ្មែរ២នាក់ និងវៀតណាមចំនួន៩នាក់)

ឃ. ទីតាំងទី៤ ចំណុច WGS84 (761441-1599357) ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចខាងក្រោម៖
*រោងស្នាក់នៅប្រកតង់ស៊ូ៥ម៉ែត្រ គុណ៨ម៉ែត្រចំនួន១
*ធុងខ្យល់ងធុងហ្គាសសម្រាប់កាត់ និងផ្សារ តម្លើងឧបករណ៍
*ម៉ាស៊ីនបូមទឹកចំនួន១គ្រឿង
*ម៉ាស៊ីនភ្លើងចំនួន១គ្រឿង
*កញ្ជ្រែងរ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង(ចាស់)
*រណ្តៅដីទំហំ២០ម៉ែត្រ គុណ៤០ម៉ែត្រ
*អេស្កាវាទ័រម៉ាក Matador ពណ៌លឿងចំនួន១គ្រឿង
*កម្មករចំនួន៨នាក់ (ជនជាតិវៀតណាម)

ង. ទីតាំងទី ៥ចំណុច WGS84 (760936-1599996) ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចខាងក្រោម៖

*រោងស្នាក់នៅប្រកតង់កៅស៊ូ៥ម៉ែត្រគុណ៨ម៉ែត្រចំនួន២
*ម៉ាស៊ីនភ្លើងចំនួន ១គ្រឿង
*កញ្ជ្រែងដែករ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង (រៀបចំមិនទាន់ហើយ)
*អេស្កាវាទ័រម៉ាក CAD ពណ៌លឿងចំនួន១គ្រឿង
*កម្មករចំនួន៥នាក់ (ជនជាតិវៀតណាម)

ច. ទីតាំងទី ៦ចំណុច WGS84 (752914-1592631) មានជនសង្ស័យចំនួន២នាក់ (ខ្មែរ១នាក់ និងវៀតណាម១នាក់) នាំយកគ្រឿងចក្រអេស្កាវាទ័រម៉ាក Matador ពណ៌លឿងចំនួន៦គ្រឿងកំពង់ឈូសឆាយផ្លូវ។

ជាលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមការងារចម្រុះក្នុងទីតាំងទាំង ៦ខាងលើដូចខាងក្រោម៖

*អេស្កាវាទ័រចំនួន៤គ្រឿង
*អាងស្តុកទឹកធ្វើពីថង់កៅស៊ូចំនួន៣ (អាង២ចាស់ទុកចោលយូរមកហើយ និងអាង១គ្មានទឹក)
*រោងស្នាក់នៅធ្វើពីតង់កៅស៊ូចំនួន៤
*ម៉ាស៊ីនភ្លើងចំនួន១គ្រឿង
*ម៉ាស៊ីនបូមទឹកចំនួន២គ្រឿង
*រណ្តៅរ៉ែចំនួន៤រណ្តៅ (២រណ្តៅចាស់ទុកចោលយូរមកហើយ និង២រណ្តៅថ្មី)
*អាងគីមីធ្វើពីតង់កៅស៊ូចំនួន១ (ចាស់ទុកចោលយូរហើយ)
*កញ្ជ្រែងដែករ៉ែងញែកថ្ម និងល្បាប់ចំនួន៣(កញ្ជ្រែង២ចាស់ និងកញ្ច្រែង១ទើបរៀបចំ)
*ត្បាល់កិនបំបែកដីខូច១
*ធុងខ្យល់សម្រាប់កាត់ផ្សារ២
*ទំហំដីប៉ះពាល់សរុប៣,៤០០ម៉ែត្រការ៉េ
*ជនសង្ស័យចំនួន២៦នាក់ (ស្រី១នាក់ ប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់) ជាជនជាតិវៀតណាម ត្រូវបានពិន័យតាមច្បាប់ការងារ ធ្វើកិច្ចសន្យា និងត្រូវធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ ដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរីតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ុង ហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា ក្រោយពីបានពិនិត្យទីតាំងទាំង៦ខាងលើរួចមកយល់ឃើញថា៖ ក្រៅពីទីតាំងអាណាធិបតេយ្យចាស់ (ទីតាំងទី២) ដែលទុកចោលយូរមកហើយនោះទីតាំងចំនួន៥ផ្សេងទៀតមានដូចជា៖

*ទីតាំងទី១ នៅដើមទី មានអេស្កាវាទ័រ១គ្រឿង ទើបចូលមក(ទុកចោល)
*ទីតាំងទី៦ មានអេស្កាវាទ័រ១គ្រឿងឈូសឆាយផ្លូវ
*ទីតាំងទី៣,៤,៥ កំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធដែលអាចឈានទៅរកការធ្វើអាជីវកម្មមុនមានអាជ្ញាបណ្ណ (អាជីវកម្ម) ដូចនេះក្រុមហ៊ុនមិនទាន់បានប្រតិបត្តការនៅឡើយ។ ជាសកម្មភាពខុសលក្ខខណ្ឌអាជ្ញាបណ្ណស្វែងរុករក ត្រូវពិន័យតាមមាត្រាទី៣៦ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ៕