(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមក្មេងទំនើងចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសចំនួន៦ករណីនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៧នាក់នោះមាន៖ នៅរាជធានីភ្នំពេញ ចំនួន៣ករណី ឃាត់ខ្លួនចំនួន៤នាក់, ខេត្តបាត់ដំបង ចំនួន១ករណី ឃាត់ខ្លួន ១០នាក់, ខេត្តត្បូងឃ្មុំ ចំនួន ១ករណី ឃាត់ខ្លួន ២នាក់ និងខេត្តពោធិ៍សាត់ ចំនួន១ករណី ឃាត់ខ្លួន ១នាក់៕