(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៨៥២ករណី ឃាត់ខ្លួន៤៣៨៣នាក់ (ស្រី៣៣៥នាក់)៕