(ភ្នំពេញ)៖ ចូលរួមប្រគួតប្រជែង បញ្ចេញសមត្ថភាព និងទេពកោសល្យ របស់អ្នកនៅវិមានសុភមង្គល (ស្ទឹងមានជ័យ) ដែលមានក្នុងកម្មវិធីការ តាំងពិព័រណ៌ពាណិជ្ជកម្មកម្ពុជា អន្តរជាតិ ដែរប្រព្រឹត្តនៅថ្ងៃទី ៨ដល់ទី ១១ខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណង ដើម្បីបង្ហាញពីភាពរីកចម្រើន និងសក្កានុពលសេដ្ឋកិច្ច រវាងប្រទេសសមាជិកអាស៊ាន និងបណ្ដាលប្រទេសអន្តរជាតិ ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម ថែមទាំងស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះ ជាវេទិការធុរកិច្ចសម្រាប់ទាក់ទាញ អ្នកវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន ។ ពិសេស បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិចូលរួមតាំងពិព័រណ៌ផលិតផល និងសេវាកម្មរបស់ខ្លួនមានរយៈពេល៤ថ្ងៃ។
ផលិតផល និងសេវាកម្មរួមមាន៖
-មានរថយន្ដទំនើបៗជាច្រើន និងម៉ូតូ
-ប្រព័ន្ធទូរស័ព្ទចល័ត ,ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
-សំលៀកបំពាក់, កាបូប, នាឡិកា ,គ្រឿងសំអាង
-ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព ។
នៅក្នុងនោះផងដែរ ក៏មានការចាប់រង្វាន់ សម្រាប់អ្នកចូលរួមទស្សនារួមមាន៖ ម៉ូតូ Zoomer X 2016, ទូរស័ព្ទដៃ I-phone 6, I-pad, កង់ម៉ាកចាយអិន និងរង្វាន់ជាច្រើនទៀត។ ពិសេសការប្រគំតន្រ្តីនេះ មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗគឺកញ្ញា ឱក សុគន្ធកញ្ញា, លោក នី រតនា, លោក ថែលថៃ, លោក ងួនដេវីត និង ក្រុម DJ មកពីប្រទេសថៃ ជាពិសេស ក្រុមកំប្លែងនាយ ពាក់មី ។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី និងទិញទំនិញជាមួយ Promotion ធំៗនិងការបញ្ចុះតម្លៃ ពិសេសៗ!
ព៏ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 015 717 717, 015 36 37 38, 015 737 737, 086 68 68 74៕