(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឧបករណ៍វាយតម្លៃ HVCA ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីបង្គោល និងបំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងការប្រើប្រាស់ឧបករណ៍ប្រមូលព័ត៌មាន កំណត់កម្រិតហានភ័យ មុខសញ្ញាគ្រោះថ្នាក់ភាពងាយរងគ្រោះ។
វគ្គបណ្តុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១២-១៣-១៤ ដោយមានកាអញ្ជើញជាអធិបតី ពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ប្រធានលេខាអធិការដ្ឋាន គ្រប់គ្រងគ្រោះ មហន្តរាយខេត្ត និងមានការចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, តំណាងអង្គការ អ៊ុកហ្វាមកម្ពុជា (Oxfam cambodia) តំណាងអង្គការដៃគូនៅក្នុងតំបន់គោលដៅ នៃគម្រោង និងតំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយនៃខេត្តចំនួន៣គឺខេត្ត ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី។
លោក គង់ គឹមនី អភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ជាតិ។ ជាពិសេសអគ្គលេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយនៃគណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរជាតិ ដែលបានកំណត់ជ្រើសរើសយកទីតាំងខេត្ត ក្រចេះសម្រាប់បើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ជូនលោកលោកស្រីមន្ត្រីបង្គោលនិងក្រុមគោលដៅដ៏មានសារៈសំខាន់នៃថ្ងៃនេះហើយវគ្គនេះពិតជាបង្ហាញពីការប្ដេជ្ញាចិត្តចូលរួមចំណែក ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជារបស់យើង។
លោក គង់ គឹមនី ក៏បានជម្រាបជូនអំពីកត្តាភូមិសាស្ត្រខេត្តក្រចេះ ជាខេត្តដែលជាប់នៅតាមដងទន្លេមេគង្គហូរ កាត់ប្រវែង១៤០គីឡូម៉ែត្រ ហើយមានសណ្ឋានដីខ្ពង់រាប និងវាទំនាបមានប្រជាពលរដ្ឋប្រមាណជា ១០២,៩៦១គ្រួសារ និងមានព្រំប្រទល់ជាប់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ខេត្តក្រចេះ ប្រឈមនឹងគ្រោះមហន្តរាយមួយចំនួនដូចជា៖ ទឹកជំនន់ទន្លេមេគង្គនៅរដូវវស្សា ទឹករីងស្ងួត អគ្គិភ័យ និងខ្យល់កន្ត្រាក់ ដែលបង្កផលប៉ះពាល់ដល់ជីវិតមនុស្សសត្វ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ដែលធ្វើឲ្យបាត់បង់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។
លោកបន្តថានៅក្នុងឆ្នាំ២០២៣ផល ប៉ះពាល់ដោយសារអគ្គីភ័យលង់ទឹក ខ្យល់កន្ត្រាក់ និងទឹកជំនន់មានចំនួន ២៧៨៦គ្រួសារ ប៉ះពាល់ផ្ទះ ចំនួន ១៣៥៩ខ្នង ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន៣១គ្រួសារ ខូចខាតស្រូវចំនួន៨៧៥ហិចតា ខូចខាតដំណាំរួមផ្សំចំនួន១៥០ហិចតា និងប៉ះពាល់ផ្លូវលំប្រវែង៤៦៨២២ម៉ែត្រ ។
ដើម្បីជំរុញការកាត់បន្ថយផលប៉ះពាល់ដោយសារគ្រោះមហន្តរាយដែលខេត្តនីមួយៗ បានជួបប្រទះរួមទាំងខេត្តក្រចេះដូចដែលបានជម្រាបជូនខាងលើនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយសហការជាមួយអង្គការហុកហ្វាមកម្ពុជា បានសម្របសម្រួលបើកវគ្គបណ្ដុះបណ្ដាលស្ដីពីឧបករណ៍វាយតម្លៃ HVCA លើកនេះជាការរំលឹកឡើងវិញ ដើម្បីបំពេញ បន្ថែមនៅចំណុចខ្វះខាត និងចម្ងល់របស់មន្ត្រីដើម្បីធានាថា លោក-លោកស្រី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ប្រមូលព័ត៌មាន ដើម្បីកំណត់កម្រិតហានិភ័យមុខសញ្ញាគ្រោះ ថ្នាក់ភាពងាយរងគ្រោះ សមត្ថភាពឆ្លើយតបនៃគ្រោះមហន្តរាយ និងជំនាញសម្របសម្រួលដែលឈានទៅរកការរៀបចំគម្រោងអនុវត្ត ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលបន្សំ និងការប្រែប្រួលអាកាសធាតុហើយឆ្លុះបញ្ចាំងនៅតម្រូវការរបស់សហគមន៍ផងដែរ៕