(ភ្នំពេញ)៖ ព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់ប័ណ្ណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលយកព័ត៌មានក្នុងពិធីបើកសម័យប្រជុំដំបូង ព្រឹទ្ធសភានីតិកាលទី៥។ សម័យប្រជុំដំបូងនីតិកាលទី៥ នឹងឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងរៀបចំការចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងពិធីនេះ នៅ នាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឬតាមរយៈប្រព័ន្ធឌីជីថល តាម Link: https://forms.gle/1dbfL.UsbxaTglekUA QR Code ខាងក្រោម ដោយភ្ជាប់មកជាមួយនូវ៖
*១៖ ប័ណ្ណសារព័ត៌មាន ដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ឬប័ណ្ណសម្គាល់ខ្លួនជា អ្នកសារព័ត៌មានរបស់សាមីអង្គភាពនីមួយៗ (ដែលមានសុពលភាព)
*២៖ លិខិតឧទ្ទេសនាម ឬលិខិតចាត់តាំងពីអង្គភាពសាមី
*៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស)
*៤៖ រូបថតទើបថតថ្មីទំហំ ៤ x ៦cm ចំនួន ១សន្លឹក៕