(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានជួបជាមួយលោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូ អន្តរជាតិ (European Commissioner for International Partnerships) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕