(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសមាគមសិល្បៈនៃការរស់នៅ និងអន្តរជាតិនៃតម្លៃមនុស្ស (IAHV) នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍ ស្តីពីការកំចាត់បង់នូវភាពតានតឹង ដោយបង្កើននូវថាមពលតាមផ្លូវចិត្ត «Stress to Strength» ដើម្បីជាការជួយដល់ផ្លូវចិត្តមនុស្សគ្រប់វ័យ ជាពិសេសយុវវ័យឱ្យបានស្ងប់សុខ ជាពិសេស គឺរួមគ្នាផ្លាស់ប្តូរពីភាពតានតឹងទៅជាភាពខ្លាំង និងទទួលយកអនាគតដែលពោរពេញទៅដោយក្តីសង្ឃឹម និងវិបុលភាព។
ពិធីនេះដែរបានធ្វើឡើងក្រោមវត្តមាន លោកស្រីវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ (Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា, សម្តេចអភិសិរីសង្គហមហាសង្ឃរាជាធិបតី បូរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា, លោកគ្រូ Gurudev Sri Sri Ravi Shankar ស្ថាបនិកនៃសមាគមសិល្បៈនៃការរស់នៅ និងអន្តរជាតិនៃតម្លៃមនុស្ស (IAHV) ជានិមិត្តរូបនៃមនុស្សធម៌សកលលោក និងការតស៊ូមតិសន្តិភាព រួមទាំងមានមន្រ្តីមកពីបណ្តាលក្រសួងសំខាន់ៗ ថ្នាក់ដឹកនាំសាជីវកម្ម និស្សិត យុវជន តំណាងស្ថានទូតនានា អង្គការជាច្រើនទៀតផងដែរ
ព្រឹត្តិការណ៍នេះមិនគ្រាន់តែជាការផ្លាស់ប្តូរ ផ្នែកវប្បធម៌ប៉ុណ្ណោះទេ វាជាការវិនិយោគដ៏មានឥទ្ធិពលលើសុខុមាលភាព និងការច្នៃប្រឌិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ព្រឹត្តិការណ៍ Stress to Strength គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលនឹងផ្តល់ជូននូវដំណើររួមគ្នាឆ្ពោះទៅកាន់អនាគតដ៏សុខដុមរមនា និងរីកចម្រើន។ ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍ភាពបរិសុទ្ធរបស់លោកគ្រូ Gurudev Sri Sri Ravi Shankar គឺជាពន្លឺខាងផ្លូវចិត្តនិងជាអ្នកគាំទ្រនៃពិភពលោក ដែលប្រកបដោយការមិនមានភាពតានតឹង (No-stress) គ្មានអំពើហិង្សា។
លើកឡើងនាឱកាសនោះ ដែរលោកស្រីវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ (Dr. Devyani Khobragade) បានឱ្យដឹងថា ស្មារតីរស់រវើករបស់កម្ពុជាសមនឹងទទួលបាននូវសន្តិភាពផ្លូវចិត្តនិង ទំនាក់ទំនងខាងក្នុង។ ព្រឹត្តិការណ៍នេះគឺជាស្ពានរវាងប្រជាជាតិរបស់យើងជំរុញការយល់ដឹង និងការរីកចម្រើនជាមួយគ្នា។
ប្រទេសកម្ពុជាជាប្រទេសដែលមានប្រវត្តិដ៏សម្បូរបែប និងស្មារតីយុវជន ឈរនៅកម្រិតនៃការរីកចម្រើនដែលមិនអាចប្រៀបផ្ទឹមបាន។ ភាពរឹងមាំក្តីស្រមៃ និងសេចក្តីប្រាថ្នារបស់ប្រជាជន គឺជាកម្លាំងចលករនៅពីក្រោយដំណើររបស់ប្រទេសជាតិទៅកាន់អនាគតដ៏ត្រចះត្រចង់។ យើងជួបជុំគ្នាមិនត្រឹមតែជាបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍មួយ ដែលចងភ្ជាប់ដោយការស្វែងរករួមគ្នានៃសន្តិភាពផ្លូវចិត្ត ការច្នៃប្រឌិត និងសុខុមាលភាពរួមនៃសង្គមរបស់យើង។
លោកស្រីវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ បានបន្ថែមថា ភាពតានតឹង ការថប់បារម្ភ និងការស្វែងរកឥតឈប់ឈរសម្រាប់តុល្យភាពគឺជាទិដ្ឋភាពនៃជីវិតដែលលាន់លឺលើសពីដែនកំណត់ និងវប្បធម៌។ ដោយទទួលស្គាល់បញ្ហាប្រឈមទាំងនេះ យើងបានប្រមូលផ្តុំគ្នានៅទីនេះសម្រាប់ល្ងាចដ៏អស្ចារ្យ។ វាជារឿងមួយដែលសន្យាមិនគ្រាន់តែជាការសម្រាលទុក្ខប៉ុណ្ណោះទេ ប៉ុន្តែការផ្តល់អំណាចដើម្បីប្រែក្លាយពីភាពតានតឹងទៅជាកម្លាំងថាមពលផ្លូវចិត្ត។
លោកគ្រូ Gurudev Sri Sri Ravi Shankar បានបញ្ជាក់ដែរថា ភាពរឹងមាំរបស់កម្ពុជាពិតជាគួរឱ្យសរសើរ ហើយតាមរយៈព្រឹត្តិការណ៍នេះសូមឱ្យយើងរួមគ្នាផ្លាស់ប្តូរពីភាពតានតឹងទៅជាភាពខ្លាំង និងទទួលយកអនាគតដែលពោរពេញទៅដោយក្តីសង្ឃឹម និងវិបុលភាព។ Stress to Strength: ការធ្វើឲ្យស្ងប់ផ្លូវចិត្តខាងក្នុង គឺជាព្រឹត្តិការណ៍សាធារណៈដែលរៀបចំឡើងជាពិសេសសម្រាប់យុវវ័យ និងមនុស្សពេញវ័យនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា។
លោកគ្រូ Gurudev Sri Sri Ravi Shankar បានបន្ថែមថា ព្រឹត្តិការនេះវាបានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសពិសេសមួយដើម្បីស្វែងយល់ពីសក្ដានុពលនៃគំនិតរបស់ពួកគេ រៀនពីបច្ចេកទេសដែលមិនអាចកាត់ថ្លៃបាន ដើម្បីស្វែងយល់នូវពេលវេលាដ៏លំបាកដោយភាពរឹងមាំ សូម្បីតែនៅអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។ អ្នកចូលរួមនឹងអាចដោះសោគន្លឹះទៅកាន់សន្តិភាពផ្លូវចិត្តខាងក្នុង និងភាពច្បាស់លាស់ខាងផ្លូវចិត្ត ដោយអប់រំទូន្មានផ្លូវចិត្តដើម្បីជម្នះឧបសគ្គក្នុងជីវិត។
សូមបញ្ជាក់ថា សមាគមសិល្បៈនៃការរស់នៅនិងអន្តរជាតិនៃតម្លៃមនុស្ស ត្រូវបានបង្កើតឡើងដោយលោកគ្រូ Sri Sri Ravi Shankar ក្នុងឆ្នាំ១៩៨១ គឺជាសមាគមមិនរកប្រាក់ចំណេញសកលដែលឧទ្ទិសដល់ការលើកកម្ពស់ការគ្រប់គ្រងភាពតានតឹង និងសុខុមាលភាព។ ផ្តល់ជូននូវកម្មវិធីដូចជា សូដរ្សាន ក្រីយា (Sudarshan Kriya) និងយោគៈ សមាគមនេះសង្កត់ធ្ងន់ទៅលើសុខភាពរួម និងការគ្រប់គ្រងភាពតានតឹង។ លើសពីកំណើនបុគ្គល៖ សមាគមនេះចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ការអប់រំ ការថែទាំសុខភាព និងការសង្គ្រោះគ្រោះមហន្តរាយ៕